រំលង​ទៅ​ខ្លឹមសារ
Google Play Games
ចំណុចចាប់ផ្ដើមនៃខ្លឹមសារចម្បង។
Google Play Games

ការលេងហ្គេមយ៉ាងរលូនលើឧបករណ៍ចល័ត និងកុំព្យូទ័រ

ស្វែងរកហ្គេមរបស់អ្នក

រុករកកាតាឡុកហ្គេមលំដាប់ពិភពលោកជាង 200,000 នៅលើឧបករណ៍​ចល័ត និងកុំព្យូទ័រ ហើយស្វែងរកហ្គេមដែលស័ក្ដិសមសម្រាប់អ្នក

ប្រមូលរង្វាន់

ទទួលបានពិន្ទុ Google Play1 ដែលអ្នកអាចប្រើសម្រាប់ការទិញហ្គេម និងទទួលបានអត្ថប្រយោជន៍ផ្ដាច់មុខក្នុងនាមជាសមាជិក Points

ទទួលបានព័ត៌មានថ្មីៗអំពីហ្គេម

ព័ត៌មានថ្មីៗអំពីហ្គេមដែលអ្នកពេញចិត្ត និងសមិទ្ធផលលេងហ្គេមរបស់អ្នកផ្ទាល់សុទ្ធតែស្ថិតនៅក្នុងផ្ទាំង "អ្នក" ដ៏ងាយស្រួល2

បន្ទាប់ពីបន្ត អ្នកនឹងទទួលបានអ៊ីមែលសម្រាប់ Google Play Games នៅលើកុំព្យូទ័រ
រំកិល ដើម្បីស្វែងយល់បន្ថែម

លេងយ៉ាងរលូននៅលើឧបករណ៍របស់អ្នក

ធ្វើសមកាលកម្មដំណើរវិវឌ្ឍន៍ និងបណ្ណាល័យហ្គេមរបស់អ្នក3 ដើម្បីឱ្យអ្នកអាចបន្តពី​ចំណុចដែលអ្នក​បានឈប់ មិនថាអ្នកកំពុងលេងនៅលើទូរសព្ទរបស់អ្នកនៅពេលធ្វើដំណើរ ឬលេងកាន់តែជក់ចិត្តតាមអេក្រង់កាន់តែធំ និងការគ្រប់គ្រងកាន់តែប្រសើរនៅលើកុំព្យូទ័រទេ។

ស្វែងរកហ្គេមដែលស័ក្ដិសមនឹងអ្នក

តាមរយៈហ្គេមជាង 200,000 នៅលើឧបករណ៍ចល័ត និងកុំព្យូទ័រ មានហ្គេមសម្រាប់អ្នកគ្រប់គ្នានៅលើ Google Play Games។ ទទួលការណែនាំ និងព័ត៌មានសម្បូរបែបអំពីហ្គេមនីមួយៗ ដូច្នេះអ្នកដឹងថាអ្នកនឹងចូលចិត្តហ្គេមណាជាបន្ទាប់។ ពិនិត្យមើលហ្គេមដែលអាចលេងនៅលើឧបករណ៍ចល័ត និងកុំព្យូទ័រ

ការផ្ដល់ជូន Play Points
ពិន្ទុ Play
រង្វាន់
កាក់
Badges

លេងដើម្បីទទួលបានរង្វាន់

ដោះសោរង្វាន់នៅកម្រិតបន្ទាប់តាមរយៈ Google Play Points ដែលជាកម្មវិធីផ្ដល់រង្វាន់របស់ Google Play ដែលអ្នកអាចទទួលបានពិន្ទុ និងរង្វាន់ ដើម្បីប្រើសម្រាប់ការបញ្ចុះតម្លៃ និងវត្ថុ​ក្នុងហ្គេម។ កាលណាអ្នកទទួលបានពិន្ទុ Play កាន់តែច្រើន អ្នកនឹងដោះសោបទពិសោធដែលប្រាក់មិនអាចទិញបាន អត្ថប្រយោជន៍ និងរង្វាន់ដ៏អស្ចារ្យកាន់តែច្រើន។ ចូលរួមឥឡូវនេះ1

ការលេងជាប់ៗគ្នា
ការបញ្ចុះតម្លៃ
ហ្គេម
សមិទ្ធផល

ព័ត៌មានហ្គេមដែលមានរបៀបរៀបរយ

កម្រងព័ត៌មានអ្នក​លេង​ហ្គេមរបស់អ្នកគឺជាស្នូលសំខាន់នៃផ្ទាំង "អ្នក"។ អ្នកអាចប្ដូរពីផ្ទាំង "អ្នក" ទៅកម្រងព័ត៌មានអ្នក​លេង​ហ្គេមយ៉ាងងាយស្រួលនៅពេលណាក៏បាន ដោយចុចរូបកម្រងព័ត៌មាននៅលើឧបករណ៍ចល័ត។ ដោយមានកម្រងព័ត៌មានមួយនៅលើឧបករណ៍ចល័ត និងកុំព្យូទ័រ អ្នកអាចតាមដានស្ថិតិ ការលេងជាប់ៗគ្នា ដំណើរវិវឌ្ឍន៍ និងសមិទ្ធផលរបស់អ្នកក្នុងហ្គេមរបស់អ្នកបានយ៉ាងងាយស្រួល។ រាល់សមិទ្ធផល និងភាពជោគជ័យសុទ្ធតែមាននៅទីនេះសម្រាប់អបអរ។

បន្តទទួលបានការជូនដំណឹង នៅពេលកំពុងលេងហ្គេម

ជំនួយការ Play Games ដែលប្រើ Gemini Live គឺជាដៃគូលេងហ្គេមថ្មី​ដែលអាចឱ្យអ្នកងាយចូលប្រើស្ថិតិ សមិទ្ធផល និងគន្លឹះរបស់អ្នកដោយមិនបាច់ចេញពីហ្គេមរបស់អ្នក។ អ្នកក៏អាចទទួលបានការណែនាំអំពីការសន្ទនាក្នុងពេលជាក់ស្ដែងពី Gemini Live នៅពេលអ្នកលេងផងដែរ។ អាចប្រើជំនួយការបាន តែពេលកំពុងលេងហ្គេមដែលបានទាញយកពី Google Play និងហ្គេមដែលនឹងមាននៅលើឧបករណ៍​ចល័តក្នុងពេលឆាប់ៗប៉ុណ្ណោះ។

រក្សាសុវត្ថិភាពការលេងរបស់អ្នកតាមរយៈ Google

លេងប្រកបដោយទំនុកចិត្តនៅលើឧបករណ៍ចល័ត និងកុំព្យូទ័រដោយមានសុវត្ថិភាព និងការការពារពី Google។ Google Play ដំណើរការការពិនិត្យ​សុវត្ថិភាពជាង 10,000 លើរាល់ហ្គេមដែលយើងផ្ដល់ជូន ដើម្បីជួយរក្សាសុវត្ថិភាពទិន្នន័យ និងឧបករណ៍របស់អ្នក។

សំណួរ​ដែល​សួរញឹកញាប់

Google Play Games ធ្វើឱ្យការលេងហ្គេមនៅលើឧបករណ៍ចល័ត ថេប្លេត និងកុំព្យូទ័រប្រសើរឡើង ដោយធ្វើឱ្យការ​លេង​ហ្គេមឆ្លងកាត់ឧបករណ៍កាន់តែរលូន។ បទពិសោធនេះរួមបញ្ចូលកម្រងព័ត៌មាន​លេងហ្គេមតែមួយសម្រាប់ឧបករណ៍ចល័តនិងកុំព្យូទ័រ កាតាឡុកដ៏ធំនៃហ្គេមដែលអាចលេងបាននៅលើឧបករណ៍នានា រង្វាន់ដែលអ្នកអាចទទួលបានពេលលេងហ្គេម ព័ត៌មានលេងហ្គេមដែលបានរៀបចំ និងជំនួយការ Play Games ដែលប្រើ Gemini Live ពោលគឺដៃគូលេងហ្គេមដែលអាចឱ្យអ្នកងាយចូលប្រើព័ត៌មានដោយមិនបាច់ចេញពីហ្គេមរបស់អ្នក។ ជំនួយការ និងផ្ទាំង "អ្នក" នឹងដាក់ចេញនៅលើឧបករណ៍ចល័តជាមុនសិន។
ដើម្បីចាប់ផ្ដើមនៅលើឧបករណ៍ចល័ត៖
  1. បើកកម្មវិធី Google Play Store នៅលើ Android
  2. ចុច​រូបភាព​កម្រងព័ត៌មាន​របស់អ្នក
  3. ចុច “ចូលរួម Google Play Games”
  4. អនុវត្តតាមជំហានសម្រាប់បង្កើតកម្រងព័ត៌មានអ្នក​លេង​ហ្គេម។

អ្នកក៏អាចចូលរួម Google Play Games តាមរយៈកុំព្យូទ័ររបស់អ្នកបានផងដែរ៖
  1. ទាញយក Google Play Games នៅលើកុំព្យូទ័រ Windows លើតុ ឬយួរដៃរបស់អ្នក
  2. បើកឯកសារ .exe ហើយអនុវត្តតាមការណែនាំនៅលើអេក្រង់
  3. ការបង្កើតគណនីរបស់អ្នកតាមរយៈ Google Play Games នៅលើកុំព្យូទ័ររៀបចំកម្រងព័ត៌មាន Google Play Games របស់អ្នកដោយស្វ័យប្រវត្តិ។ រួចរាល់ហើយ។

ដើម្បីទទួលបានព័ត៌មានបន្ថែម សូមពិនិត្យមើលអត្ថបទមជ្ឈមណ្ឌល​ជំនួយរបស់យើង។ Google Play Games នៅលើកុំព្យូទ័រមាននៅជាង 140 តំបន់។ អ្នកគ្រប់គ្នានៅតំបន់ទាំងនេះដែលមានឧបករណ៍ដែលមានសិទ្ធិ អាចលេងនៅលើកុំព្យូទ័របាន។
បាទ/ចាស។ ទោះបីមិនមានឧបករណ៍ចល័ត Android ក៏ដោយ ក៏អ្នកអាចទទួលបទពិសោធប្រើ Google Play Games នៅលើឧបករណ៍កុំព្យូទ័រ Windows របស់អ្នកបានដែរ។ ហ្គេមជាច្រើនដែលអាចលេងលើឧបករណ៍​ចល័ត iOS បាន ក៏អាចលេងបានលើ Google Play Games នៅលើកុំព្យូទ័រផងដែរ។
អ្នកអាចរៀបចំកម្រងព័ត៌មានអ្នក​លេង​ហ្គេមបានតែមួយគត់ក្នុងគណនី Google មួយ។ ប្រសិនបើអ្នកមានគណនី Google ច្រើន នោះអ្នកអាចបង្កើតកម្រងព័ត៌មានអ្នក​លេង​ហ្គេមច្រើនបាន។
ទេ អ្នកមិនចាំបាច់បង់ប្រាក់ ដើម្បីប្រើ Google Play Games នៅលើឧបករណ៍ចល័ត ឬកុំព្យូទ័រឡើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលលេងហ្គេម អ្នកប្រហែលជាត្រូវបង់ប្រាក់ទិញវត្ថុ​ក្នុងហ្គេម ឬហ្គេម។
យើងមានជម្រើសហ្គេមច្រើននៅលើឧបករណ៍នានា។ រុករកអ្វីដែលមាននៅលើឧបករណ៍ចល័ត និងកុំព្យូទ័រ
ដើម្បីដំឡើងហ្គេមនៅលើឧបករណ៍​ចល័ត Android របស់អ្នក សូមបើក Google Play Store, ស្វែងរកហ្គេម ហើយចុច “ដំឡើង”។ ដើម្បីដំឡើងហ្គេមនៅលើកុំព្យូទ័រ បន្ទាប់ពីរៀបចំ Google Play Games នៅលើកុំព្យូទ័ររបស់អ្នក សូមស្វែងរកហ្គេម ហើយចុច “ដំឡើង”។
ប្រសិនបើអ្នកមិនចូលរួម Google Play Games ទេ អ្នកនឹងមិនមានសិទ្ធិចូលប្រើមុខងារជាក់លាក់ ដូចជាផ្ទាំង "អ្នក" ឬជំនួយការ Play Games នៅលើឧបករណ៍​ចល័ត Android របស់អ្នកឡើយ។
ស្វែងយល់អំពីរបៀបលុបកម្រងព័ត៌មាន Play Games របស់អ្នកនៅទីនេះ
កុំព្យូទ័ររបស់អ្នកត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវអប្បបរមាទាំងនេះ៖
  • Windows 10 (v2004)
  • Solid state drive (SSD) ដែលមានទំហំផ្ទុកទំនេរចំនួន 10 GB
  • IntelⓇ UHD Graphics 630 GPU ឬ Graphics ដែលត្រូវគ្នា
  • ស្នូលរូបវន្តនៃ CPU ចំនួន 4
  • 8 GB នៃ RAM
  • គណនីអ្នក​គ្រប់គ្រង Windows
  • ត្រូវតែបើកនិម្មិតកម្មហាតវែរ

Google Play Games

ចូលរួមសកម្មភាព

បន្ទាប់ពីបន្ត អ្នកនឹងទទួលបានអ៊ីមែលសម្រាប់ Google Play Games នៅលើកុំព្យូទ័រ