មុខងារភាពងាយស្រួល Android គឺជាបណ្ដុំនៃកម្មវិធីភាពងាយស្រួល ដែលជួយឱ្យអ្នកប្រើឧបករណ៍ Android របស់អ្នក ដោយមិនចាំបាច់សម្លឹងមើល ឬដោយប្រើឧបករណ៍ចុចសម្រាប់ជនពិការ។
មុខងារភាពងាយស្រួល Android រួមមាន៖
• ម៉ឺនុយភាពងាយស្រួល៖ ប្រើម៉ឺនុយនៅលើអេក្រង់ធំនេះ ដើម្បីចាក់សោទូរសព្ទរបស់អ្នក គ្រប់គ្រងកម្រិតសំឡេងនិងពន្លឺ ថតរូបអេក្រង់ និងធ្វើសកម្មភាពជាច្រើនទៀត។
• ជ្រើសរើសដើម្បីអាន៖ ជ្រើសរើសធាតុនៅលើអេក្រង់របស់អ្នក និងស្ដាប់ធាតុទាំងនោះអានឮៗ។
• កម្មវិធីអានអេក្រង់ TalkBack៖ ទទួលបានការអានអេក្រង់ គ្រប់គ្រងឧបករណ៍របស់អ្នកដោយប្រើចលនា និងវាយបញ្ចូលដោយប្រើក្ដារចុចអក្សរស្ទាបនៅលើអេក្រង់។
ដើម្បីចាប់ផ្ដើម៖
1. បើកកម្មវិធីការកំណត់របស់ឧបករណ៍អ្នក។
2. ជ្រើសរើសភាពងាយស្រួល។
3. ជ្រើសរើសម៉ឺនុយភាពងាយស្រួល, ជ្រើសរើសដើម្បីអាន ឬ TalkBack។
មុខងារភាពងាយស្រួល Android តម្រូវឱ្យប្រើ Android 7 (Android N) ឬថ្មីជាងនេះ។ ដើម្បីប្រើ TalkBack សម្រាប់ Wear អ្នកនឹងត្រូវការ Wear OS 3.0 ឬថ្មីជាងនេះ។
ការជូនដំណឹងអំពីការអនុញ្ញាត
• ទូរសព្ទ៖ មុខងារភាពងាយស្រួល Android សង្កេតមើលស្ថានភាពទូរសព្ទ ដើម្បីឱ្យវាអាចសម្រួលការប្រកាសឱ្យត្រូវគ្នានឹងស្ថានភាពនៃការហៅទូរសព្ទរបស់អ្នក។
• សេវាកម្មភាពងាយស្រួល៖ ដោយសារកម្មវិធីនេះគឺជាសេវាកម្មភាពងាយស្រួល វាអាចសង្កេតមើលសកម្មភាពរបស់អ្នក ទាញយកខ្លឹមសារវិនដូ និងសង្កេតមើលអក្សរដែលអ្នកវាយបញ្ចូល។
• ការជូនដំណឹង៖ នៅពេលអ្នកបើកការអនុញ្ញាតនេះ TalkBack អាចជូនដំណឹងដល់អ្នកអំពីបច្ចុប្បន្នភាព។
រួមបញ្ចូលម៉ឺនុយភាពងាយស្រួល មុខងារតបវិញ និងច្រើនទៀត។
បានដំឡើងកំណែនៅ
18 កញ្ញា 2026